ជួបមិត្តចាស់ក្រោយបែបគ្នានៅវិទ្យាល័យ

ជួបមិត្តចាស់ក្រោយបែបគ្នានៅវិទ្យាល័យ នេះជារឿងពិតរបស់បងប្រុសម្នាក់គាត់និយាយប្រាប់រឿងរបស់មកខ្ញុំ។ ហេីយខ្ញុំក៏បន្តរៀបរៀងជាអត្ថបទជូនអ្នករាល់គ្នាស្តាប់លេងកំសានកំដរសេចក្តីអប់សុខទុកកែអារម្មណ៍កំសានទៅចុះ។ ខ្ញុំសូមដាក់ឈ្មោះថ្មីជូនបងប្រុសថា វេហា(មិនមែនឈ្មោះពិតទេ) ដំណេីររឿងមានដូចតទៅនេះ ជំនាន់ឆ្នាំ1996 ខ្ញុំឈ្មោះវេហាបានប្រលងឌីប្លូមជាប់ក៏ឡេីងទៅវិទ្យាល័យបឹងត្របែក។ ក្នុងថ្ងៃចូលរៀនតំបូងម្នាក់ៗសប្បាយរីករាយជាពន់ពេកដោយទឹកមុខរីករាយគ្រប់គ្នាក្នុងថ្នាក់សុទ្ធតែមិត្តមកពីគ្រប់សាលា វត្តកោះ យុគ្គន្ធ បឹងកេងកង ផ្សារដេីមថ្កូវ.......។ ពួកយេីងក៏បានរៀបចំរេីសតុអង្គុយរៀងៗងខ្លួន ដោយបែងចែកស្រីមួចំហៀងប្រុសមួយចំហៀង។ កាលពីជំនាន់នោះគេប្រកាន់ណាស់។ ស្រីអាចមានមិត្តស្និតស្នាលតែស្រីដូចគ្នាទេបេីហ៊ានស្និតស្នាលតែ ប្រុសច្បាស់ជាគេបង្អាប់ងេីបមុខមិនរួចទេ សូម្បីតែលោកគ្រូនាក់គ្រូក៏មិនទុកមុខអោយយេីងដែរ។ តែទោះយ៉ាងណាក៏មិនអាចរារាំងបេះដូងយុវវ័យបានដែរ នៅមានអ្នកលួចស្រលាញ់គ្នាអោយពេញតែនឹង អ្នកខ្លះក៏បានត្រឹមខ្សឹបប្រាប់មិត្តស្និតស្នាល ប៉ុណ្ណោះអ្នកខ្លះក៏ដាច់ចិត្តសារភាពតាមសំបុត្រតូចៗ ឬកាតប៉ុស្តាល់ ដោយសារសម័យនោះគ្មានទូរសព្ទដៃទេ។ ហេីយរឿងទាំងអស់សុទ្ធតែ...